All Features

Deen

  • Prayer Time
  • How to Prayer
  • Quran
  • Qibla
  • Duas
  • Hadith
  • mosques
  • Learn

Community

  • Videos
  • Inspiration
  • Greeting Messages
  • Blog

Utility

  • Calendar
  • Zakat
  • Shahadah
  • The Name of Allah
  • Halal

Table of Content

មូលហេតុសំខាន់បំផុត


 មូលហេតុសំខាន់បំផុតដែលធ្វើអោយអ្នកឥស្លាមទន់ខ្សោយគឺការឃ្លាតឆ្ងាយចេញពីមាគ៌ាត្រឹមត្រូវរបស់ឥស្លាម ហើយការងាកចេញពីមាគ៌ាត្រឹមត្រូវរបស់ឥស្លាមនេះត្រូវបានចាត់ទុកថាជាការបែកបាក់សាមគ្គីព្រោះសាមគ្គីភាពនៅក្នុងសាសនាឥស្លាមគឺសាមគ្គីនៅលើមាគ៌ាត្រឹមត្រូវ។

អល់ឡោះបានមានបន្ទូលថា :
﴿وَاعْتَصِمُوا بِحَبْلِ اللَّهِ جَمِيعًا وَلَا تَفَرَّقُوا ۚ﴾ [سورة آل عمران(103)]
មានន័យថា : "ហើយចូរពួកអ្នកប្រកាន់ខ្ជាប់តាមមាគ៌ារបស់អល់ឡោះ ទាំងអស់គ្នាហើយចូរកុំបែកបាក់គ្នា"។
នៅក្នុងអាយ៉ាត់នេះ អល់ឡោះហាមឃាត់អំពីការបែកបាក់សាមគ្គីបន្ទាប់ពីប្រើអោយប្រកាន់ខ្ជាប់តាមមាគ៌ារបស់អល់ឡោះ នេះមានន័យថា ការបោះបង់មាគ៌ារបស់អល់ឡោះជាការនាំអោយមានការបែកបាក់សាមគ្គី។
អល់ឡបាមានបន្ទូលថា :
﴿وَأَطِيعُوا اللَّهَ وَرَسُولَهُ وَلَا تَنَازَعُوا فَتَفْشَلُوا وَتَذْهَبَ رِيحُكُمْ ۖ وَاصْبِرُوا ۚ إِنَّ اللَّهَ مَعَ الصَّابِرِينَ﴾ [سورة الأنفال(46)]
មានន័យថា : "ហើយចូរពួកអ្នកគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់ ហើយចូរកុំបែកបាក់គ្នា ពីព្រោះវាធ្វើឱ្យពួកអ្នកបរាជ័យនិងបាត់បង់ភាពខ្លាំងក្លារបស់ពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់។ ពិតប្រាកដណាស់ អល់ឡោះនៅជាមួយ បណ្ដាអ្នកដែលអត់ធ្មត់"។
នៅក្នុងអាយ៉ាត់នេះ អល់ឡោះហាមឃាត់អំពីការបែកបាក់សាមគ្គីបន្ទាប់ពីប្រើអោយប្រតិបត្តិតាមអល់ឡោះនិងរ៉សូលរបស់ទ្រង់ នេះមានន័យថា ការមិនប្រតិបត្តិតាមអល់ឡោះនិងរ៉សូលគឺជាការនាំអោយមានការបែកបាក់សាមគ្គី។
All reactions:
Zi Faro, Hafizin and 332 others

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

ប្រកាស​ផ្សាយ​មតិយោបល់

Comments