All Features

Deen

  • Prayer Time
  • How to Prayer
  • Quran
  • Qibla
  • Duas
  • Hadith
  • mosques
  • Learn

Community

  • Videos
  • Inspiration
  • Greeting Messages
  • Blog

Utility

  • Calendar
  • Zakat
  • Shahadah
  • The Name of Allah
  • Halal

ព្រះនាមរបស់អល់ឡោះ ដ៏មហាប្រពៃ

យើងដឹងថា ការប្រែសម្រួលជាខេមរភាសាខាងក្រោម នៅមានកម្រិត និងកើតមានកំហុសឆ្គងជាច្រើន។ យើងរីករាយក្នុងការស្តាប់មតិស្ថាបនារបស់អ្នក ដើម្បីកែសម្រួលអោយប្រសើរឡើងវិញ។


  1. 1. អល់ឡោះ

    ជាព្រះដែលគេគោរពសក្ការៈ

    អាល់-ឡោះ / Allah

  2. 2. ព្រះទ័យសប្បុរស

    ព្រះអង្គ​ដែល​មាន​ចិត្ត​សប្បុរស និង​មេត្តា​ចំពោះ​សត្វ​លោក​ទាំង​អស់

    អារ-រ៉ាម៉ាន / Ar-Rahman

  3. 3. ដ៏មេត្តា

    ជាម្ចាស់ដ៏មហាមេត្តាករណា

    អារ-ហុីម / Ar-Raheem

  4. 4. ស្ដេច

    អ្នកមានអំណាចគ្រប់គ្រង ចាត់ចែងគ្រប់កិច្ចការ

    អាល់-ម៉ាលិក / Al-Malik

  5. 5. ជ្រះស្អាត

    អល់ឡោះ មានលក្ខណៈស្អាតស្អំ អំពី ប្រការដែលខ្វះខាតទាំងឡាយ

    អាល់-គុទហ្វូស / Al-Quddus

  6. 6. មានសុវត្ថិភាព

    ស្អាតស្អំអំពី ប្រការអាក្រក់ ប្រការខ្វះខាតទាំងឡាយ

    អ័ស-សាឡាម / As-Salaam

  7. 7. ទ្រង់ទទួលស្គាល់

    ទទួលស្គាល់ មានជំនឿ ឬគ្រប់គ្រងសុខសន្តិភាព និងផ្តល់នូវសន្តិភាព

    អាល់-មុមិន / Al-Mumin

  8. 8. អ្នកត្រួតពិនិត្យ

    អ្នកត្រួតពិនិត្យ អ្នករក្សា អ្នកការពារ

    អាល់-មូហ៊ាយមិន / Al-Muhaymin

  9. 9. ទ្រង់មានកិត្តិយសខ្ពង់ខ្ពស់

    អល់ឡោះ ទ្រង់មានកិត្តិយសខ្ពង់ខ្ពស់ និងខ្លាំងពូកែបំផុត គ្មាននរណាម្នាក់ឈ្នះលើទ្រង់ឡើយ

    អាល់-អាហ្សីហ / Al-Aziz

  10. 10. មហាខ្លាំងពូកែ

    មហាខ្លាំងពូកែ មហាខ្ពង់ខ្ពស់ មានឫទ្ធានុភាពលើសអ្វីៗទាំងអស់

    អាល់-ហ្គ័ពហ្គើរ៍ / Al-Jabbar

  11. 11. ខ្លាំងពូកែ

    មហាធំធេង មហា ខ្លាំងពូកែ មិនពឹងពាក់អ្នកដទៃ

    អាល់-មូតាកាប់ហៀរ៍ / Al-Mutakabbir

  12. 12. អ្នកបង្កើត

    ទ្រង់ជាអ្នកបង្កើតរាល់អ្វីៗទាំងអស់ ដោយគ្មានគំរូពីមុន

    អាល់-ខំលិក / Al-Khaliq

  13. 13. អ្នកបង្កើត

    ជាអ្នកបង្កើតរាល់អ្វីៗទាំងអស់ដោយគ្មានគំរូពីមុនមកឡើយ

    អាល់-ហ្គើរិ / Al-Bari

  14. 14. អ្នកកំណត់រូបរាង

    ជាអ្នកបង្កើត ជាអ្នកពង្រាង ជាអ្នកកំណត់រូបរាង រាល់អ្វីៗទាំងអស់ក្នុងរូបភាពខុសៗគ្នា

    អាល់-មូសៀវៀរ៍ / Al-Musawwir

  15. 15. អ្នកលើកលែងទោស

    ជាម្ចាស់មហាលើកលែងទោស និងបិទបាំងនូវទោសកំហុស

    អាល់-ហ្គីហ្វហ្វរ៍ / Al-Ghaffar

  16. 16. ខ្លាំងពូកែ

    អល់ឡោះ ខ្លាំងពូកែ ឈ្នះលើអ្នកពូកែទាំងពួង

    អាល់-ក៏ហ៊ីរ / Al-Qahhar

  17. 17. អ្នកផ្តល់ឲ្យ

    ទ្រង់មហាប្រទាន ផ្តល់ឲ្យគ្រប់បែបយ៉ាងដល់ខ្ញុំបម្រើទាំងអស់

    អាល់-វះហ៊ីព / Al-Wahhab

  18. 18. អ្នកដែលផ្តល់លាភសក្ការៈ

    ជាអ្នកដែលផ្តល់លាភសក្ការៈ ដែលយើងតែងតែហៅថា(រីហ្សគី)

    អោរ-រ័ក្សហៀក / Ar-Razzaq

  19. 19. ទ្រង់បើកទូលាយ

    អល់ឡោះ បើកទូលាយនូវលាភសក្ការៈ(រីហ្សគី) ទ្រង់បើកចិត្ដអ្នកមានជំនឿ ឲ្យទូលាយដើម្បីទទួលយកការពិត

    អាល់-ហ្វ័តតាហ៍ / Al-Fattah

  20. 20. ទ្រង់មហាដឹងជាងគេ

    មានចំណេះដឹងខ្ពង់ខ្ពស់ជាងគេបង្អស់ ទ្រង់ជ្រាបសព្វគ្រប់ទីកន្លែង គ្មានកន្លែងណាមួយ ឬរបស់អ្វីមួយ ដែលអាថ៌កំបាំងចំពោះទ្រង់ឡើយ

    អាល់-អាលីម / Al-Alim

  21. 21. អ្នកក្បិតស្នៀត

    អ្នកក្បិតស្នៀតក្នុងការប្រទានលាភសក្ការៈ(រីហ្សូគី)

    អាល់-ក៏ហ្គិឌ / Al-Qabid

  22. 22. អ្នកបើកទូលាយ

    អ្នកបើកទូលាយក្នុងការប្រទាននូវ លាភសក្ការៈ

    អាល់-ហ្គើស៊ិត / Al-Basit

  23. 23. ជាអ្នកបន្ទាប

    អល់ឡោះជាអ្នកបន្ទាប អ្នកដែលប្រឆាំងនិងជនដែលសាងបាបកម្ម

    អាល់-ខហ្វីត / Al-Khafid

  24. 24. អ្នកឱ្យតម្លៃ

    ទ្រង់ជាអ្នកឱ្យតម្លៃ និងលើកកំពស់បុគ្គលដែលសាងកុសល

    អោរ-រ៉ហ្វី / Ar-Rofi

  25. 25. អ្នកលើកតម្កើង

    អល់ឡោះជាអ្នកលើកតម្កើងអ្នកមានជំនឿ តាមរយៈការប្រតិបត្តិតាមទ្រង់

    អាល់-ម៉ូអ៊ុីស / Al-Muizz

  26. 26. អ្នកដកកិត្តិយស

    ទ្រង់ជាអ្នកដកកិត្តិយស អ្នកដែលប្រឆាំងតាមរយៈការមិនស្តាប់បង្គាប់របស់ពួកគេ

    អាល់-ម៉ូស្ស៊ីល / Al-Mudhill

  27. 27. មហាឮ

    ទ្រង់ឮនូវសម្លេង របស់ខ្ញុំបម្រើ ឮទាំងពាក្យសំដី ដែលចេញមកខាងក្រៅ

    អ័ស-សាមៀក / As-Sami

  28. 28. មហាមើលឃើញ

    មើលឃើញរាល់អ្វីៗទាំងអស់ ទោះតូចល្អិតយ៉ាងណាក្តី

    អាល់-ហ្គើសៀរ៍ / Al-Baseer

  29. 29. ទ្រង់ជាអ្នកកាត់សេចក្តី

    ទ្រង់ធ្វើអ្វីមួយបានល្អឥតខ្ចោះ ជាអ្នកកាត់សេចក្តីរវាងអ្វីៗទាំងអស់ទាំង ដោយភាពយុត្តិធម៌ គ្មានរំលោភបំពានលើនរណាម្នាក់

    អាល់-ហាកាំ / Al-Hakam

  30. 30. អ្នកដែលមិនមានខ្វះចន្លោះ

    អល់ឡោះ ជាអ្នកដែលមិនមានខ្វះចន្លោះ ឬអយុត្តិធម៌នៅក្នុងការគ្រប់គ្រងរបស់ទ្រង់

    អាល់-អាទិល / Al-Adl

  31. 31. មហាទន់ភ្លន់

    មហាទន់ភ្លន់ សប្បុរស និងមហាអាថ៌កំបាំង

    អាល់-ឡាទីហ្វ / Al-Lateef

  32. 32. មហាដឹង

    មហាដឹងនូវដំណឹងអ្វីមួយដ៏ល្អិតល្អន់

    អាល់-ខណ្ឌៀរ៍ / Al-khabir

  33. 33. អ្នកមានចិត្តស្លូតបូត

    អ្នកមានចិត្តស្លូតបូត អត់ធ្មត់ មិនឆេវឆាវ មិនប្រកាន់ច្រើន

    អាល់-ហាលីម / Al-Halim

  34. 34. ខ្ពង់ខ្ពស់

    ទ្រង់មហិមា ទ្រង់មហាខ្ពង់ខ្ពស់ កិត្តិយសខ្ពង់ខ្ពស់

    អាល់-អាហ្សីម / Al-Azeem

  35. 35. លើកលែងទោស

    ទ្រង់មហាលើកលែងទោស និងបិទបាំង កំហុស របស់ខ្ញុំបម្រើទាំងឡាយ

    អាល់-ហ្គហ្គួរ / Al-Ghafur

  36. 36. ដឹងគុណ

    ដឹងគុណ តបស្នង

    អ័ស្ត-ស្ចាកៀរ៍ / Ash-Shakur

  37. 37. មហាខ្ពង់ខ្ពស់

    អល់ឡោះទ្រង់ខ្ពង់ខ្ពស់ លើម៉ីភ្លូកទាំងអស់ ទាំងឫទ្ធិអំណាច

    អាល់-អាលីយ៍ / AL-Ali

  38. 38. មហាធំធេង

    ទ្រង់មហិមា មហាខ្លាំងពូកែ មិនត្រូវការអ្នកដទៃ

    អាល់-កាប្អៀរ៍ / Al-kabir

  39. 39. អ្នកថែរក្សា

    ជាអ្នកថែរក្សាការពារ លើអ្វីៗទាំងអស់

    អាល់-ហាហ្វីហ្ស / Al-Hafiz

  40. 40. អ្នកថែរក្សា

    អ្នកថែរក្សា អ្នកការពារ

    អាល់-មូគីត / Al-Muqit

  41. 41. គ្រប់គ្រាន់

    មានលក្ខណៈគ្រប់គ្រាន់ សម្រាប់ខ្ញុំបមើ របស់ទ្រង់ ទ្រង់ដឹង ទ្រង់ឮ ទ្រង់ឃើញ

    អាល់-ហាស៊ីព / Al-Hasib

  42. 42. មហាវិសាល

    អល់ឡោះ មហាវិសាលដោយភាពខ្ពង់ខ្ពស់របស់ទ្រង់ និងភាពពេញលេញរបស់ទ្រង់

    អាល់-ជៀលីល / Al-Jalil

  43. 43. មហាសប្បុរស

    អល់ឡោះ មហាសប្បុរស

    អាល់-ការីម / Al-Karim

  44. 44. អ្នកនៅជិត

    ទ្រង់អ្នកនៅជិត ទ្រង់មហាឃ្លាំមើល

    អាល់-ករីព / Ar-Raqib

  45. 45. អ្នកទទួលយកសំណូមពរ

    ទ្រង់ទទួលយកនូវសំណូមពរ ព្រមទាំងឆ្លើយតប នឹងសំណូមពររបស់អ្នកសុំ

    អាល់-មូហ្វីព / Al-Mujib

  46. 46. ទូលាយ

    ទ្រង់មហាទូលំទូលាយ មហាប្រទាន ដល់បម្រើទាំងអស់

    អាល់-វ៉ាសៀក / Al-Wasi

  47. 47. អ្នកដែលពូកែកាត់សេចក្តី

    ជាអ្នកដែលពូកែកាត់សេចក្ដី ជាអ្នកដែលប្រកបដោយ «ហ៊ីកម៉ាត់» ឬ គតិបណ្ឌិត

    អាល់-ហាគីម / Al-Hakim

  48. 48. ស្រឡាញ់

    អល់ឡោះ ស្រឡាញ់ចំពោះខ្ញុំបម្រើដែល ប្រគល់ខ្លួនជូនទ្រង់ ទ្រង់ស្រឡាញ់ចំពោះអ្នកមានអីម៉ាន(ជំនឿ)

    អាល់-វ៉ាហ្វូទ / Al-Wadud

  49. 49. ខ្ពង់ខ្ពស់

    ទ្រង់មហាខ្ពង់ខ្ពស់ មហាថ្លៃថ្នូរ មហាថ្កុំថ្កើង

    អាល់-ម៉ាស្អីទ / Al-Majeed

  50. 50. ទ្រង់ជាអ្នកធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ

    ជាម្ចាស់ដែលធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ ដើម្បីជំនុំជំរះ

    អាល់-ប៉ាអ៊ីស / Al-baith

  51. 51. ជាសាក្សី

    ទ្រង់មានវត្តមាន ជាក់ស្តែង ទ្រង់ជាសាក្សីនៅចំពោះមុខ គ្មានអ្វីមួយដែលអាថ៌កំបាំងសម្រាប់ទ្រង់ឡើយ

    អ័ព្ទ-ស្វាហ៊ីទ / Ash-Shaheed

  52. 52. ពិតប្រាកដ

    ពិតប្រាកដ ត្រឹមត្រូវ វាផ្ទុយនឹង ពាក្យក្លែងក្លាយ ឬខុស

    អាល់-ហុក / Al-Haqq

  53. 53. ទ្រង់អ្នកទ្រទ្រង់

    ជាម្ចាស់ដែលប្រគល់កិច្ចការជូន ទ្រង់ជាតំណាង និងជាអ្នកទ្រទ្រង់ខ្ញុំបម្រើទាំងអស់ ដោយប្រទានដល់ពួកគេនូវ រីហ្សូគី (លាភសក្ការៈ) គ្រប់បែបយ៉ាង ទ្រង់ជាអ្នកដែលគេប្រគល់ខ្លួន

    អាល់-វ៉ាគីល / Al-Wakeel

  54. 54. ខ្លាំង

    មហាខ្លាំងពូកែ គ្មានដៃគូ ប្រដូចនឹងទ្រង់ឡើយ

    អាល់-កវីយ៍ / Al-qawi

  55. 55. អ្នកខ្លាំងពូកែ

    អ្នកខ្លាំងពូកែ អ្នកមានឫទ្ធានុភាព ខ្លាំង

    អាល់-ម៉ាទីន / Al-Matin

  56. 56. អាណាព្យាបាល

    ទ្រង់ជាអាណាព្យាបាល អ្នកការពារ អ្នកគាំពារ អ្នកជួយឧបត្ថម្ភ គាំទ្រ

    អាល់-វ៉ាលីយ៍ / Al-waliyy

  57. 57. ទ្រង់ត្រូវគេសរសើរ

    អល់ឡោះ ទ្រង់សាកសមនឹងត្រូវគេសរសើរ

    អាល់-ហាមីទ / Al-hamid

  58. 58. មហាគណនា

    អល់ឡោះមហាគណនាគ្មានចន្លោះកិច្ចការណាមួយឡើយ

    អាល់-ម៉ូស្ស៊ី / Al-muhsi

  59. 59. អ្នកធ្វើឲ្យចាប់កំណើត

    ជាអ្នកដែលធ្វើឲ្យចាប់កំណើត និងធ្វើឲ្យមាននូវអ្វីៗគ្រប់យ៉ាងដែលពីមុន មិនទាន់មាន

    អាល់-ម៉ូពទី / Al-Mubdi

  60. 60. អ្នកដែលធ្វើឲ្យសត្វលោកវិលទៅរកសេចក្ដីស្លាប់

    ព្រះជាអ្នកដែលធ្វើឲ្យសត្វលោកវិលទៅរកសេចក្ដីស្លាប់

    អាល់-មូអ៊ុីត / Al-Muid

  61. 61. អ្នកដែលធ្វើឲ្យឆ្អឹងរស់ឡើងវិញ

    ទ្រង់ជាអ្នកដែលធ្វើឲ្យឆ្អឹងរស់ឡើងវិញ បន្ទាប់ពីផុយរលួយហើយនោះ

    អាល់-ម៉ូសយី / Al-muhyi.

  62. 62. អ្នកដែលធ្វើឲ្យខ្លួនប្រាណត្រូវស្លាប់

    អល់ឡោះជាអ្នកដែលធ្វើឲ្យខ្លួនប្រាណត្រូវស្លាប់ ដោយដកដួងវិញ្ញាណពីខ្លួនប្រាណ

    អាល់-មូម៊ុីត / Al-mumit

  63. 63. អ្នកដែលមានលក្ខណៈខ្មាសអៀន

    ទ្រង់ជាម្ចាស់ អ្នកដែលមានលក្ខណៈខ្មាសអៀន

    អាល់-ហាយីយ៊ / Al-hayy

  64. 64. អ្នកត្រួតត្រា

    អ្នកត្រួតត្រា អ្នកគ្រប់គ្រង អ្នកមើលខុសត្រូវ

    អាល់-ក័យយូម / Al-Qayyum

  65. 65. ទទួលបាន

    អល់ឡោះ ទ្រង់ទទួលបាននូវអ្វីៗទាំងអស់ដែលទ្រង់ចង់បាន

    អាល់-វ៉ាជិទ / Al-Wajid

  66. 66. មហាសប្បុរស

    ទ្រង់មហាសប្បុរស និងមហាប្រពៃ

    អាល់-ម៉ាជិត / Al-Majid

  67. 67. តែមួយគត់

    ទ្រង់តែមួយគត់ គឺជាស្តេចគ្រប់គ្រង

    អាល់-វាហីទ / Al-wahid

  68. 68. ចៅហ្វាយនាយ

    ទ្រង់ជាចៅហ្វាយនាយ របស់ខ្ញុំបម្រើទាំងអស់ ដែលគ្មានការសម្រេចកិច្ចការអ្វីមួយដោយគ្មានបញ្ហាពីទ្រង់ឡើយ

    អ័ស្ស-ស្សម័ទ / As-Samad

  69. 69. អ្នកដែលខ្លាំងពូកែ

    អ្នកដែលខ្លាំងពូកែ អ្នកមានឫទ្ធិអំណាច

    អាល់-ក៏ហ៊ួរ៍ / Al-Qadir

  70. 70. ឫទ្ធានុភាព

    មានឫទ្ធានុភាព

    អាល់-មុកតាហ្វិរ៍ / Al-Muqtadir

  71. 71. ធ្វើឲ្យនៅខាងមុខ

    នៅខាងមុខ ឬដាក់ឲ្យ នៅខាងមុខ បង្ខិតមកខាងមុខ

    អាល់-មូកត់ញ្ចឹម / Al-Muqaddim

  72. 72. ធ្វើឲ្យនៅក្រោយ

    ធ្វើឲ្យនៅក្រោយ ឬដាក់ឲ្យ នៅក្រោយ បង្ខិតមកខាងក្រោយ

    ាល់-មូអើខឃីរ / Al-Muakhkhir

  73. 73. ដំបូងគេបង្អស់

    អល់ឡោះ ជាអ្នកដំបូងគេបង្អស់

    អាល់-អៅរ៉ាល់ / Al-Awwal

  74. 74. ចុងក្រោយគេបង្អស់

    អល់ឡោះ ជាអ្នកចុងក្រោយគេបង្អស់

    អាល-អាហ្សែរ / Al-Akhir

  75. 75. ទ្រង់មហាខ្ពង់ខ្ពស់

    ជាម្ចាស់ មានភាពខ្ពង់ខ្ពស់ជាងគេបង្អស់ ដែលគ្មាននរណាម្នាក់ខ្ពស់ដល់ទ្រង់ឡើយ

    អ័ក្ស-ហ្ស័រហៀរ៍ / Az-Zaahir

  76. 76. ដឹងអំពីអាថ៌កំបាំង

    ទ្រង់ដឹងរាល់អាថ៌កំបាំងគ្មានអ្វីមួយដែលជាអាថ៌កំបាំងសម្រាប់ទ្រង់ឡើយ

    អាល់-ហ្គើទិន / Al-Baatin

  77. 77. អ្នកគាំពារ

    អាណាព្យាបាល អ្នក ការពារ អ្នកគាំពារ អ្នកជួយឧបត្ថម្ភ គាំទ្រ

    អាល់-វ៉ាលីយ៍ / Al-Wali

  78. 78. ខ្ពង់ខ្ពស់បំផុត

    អល់ឡោះ មហាខ្ពង់ខ្ពស់បំផុត

    អាល់-មូតាអាលី / Al-Mutaali

  79. 79. មហាសប្បុរស

    ទ្រង់ប្រទានដល់ខ្ញុំបម្រើរបស់ទ្រង់ ទាំងអ្នកដែល ធ្វើអំពើល្អ

    អាល់-ហ្គឺរ៍ / Al-Barr

  80. 80. អ្នកទទួលយក

    ការភ្ញាក់ខ្លួន ការដឹងកំហុសខ្លួន ការត្រឡប់ទៅរកភាពត្រឹមត្រូវ

    អាត់-តៅវ៉ាព / At-Tawwab

  81. 81. អ្នកដែលយើងត្រូវកោតខ្លាច

    ជាអ្នកដែលយើងត្រូវកោតខ្លាច ចំពោះការដាក់ទោសរបស់ទ្រង់ ដោយការភ័យខ្លាចនិងក្តីសង្ឃឹម

    អាល់-មូនតាគ៊ុីម / Al-Muntaqim

  82. 82. អ្នកមានការអធ្យាស្រ័យ

    ទ្រង់មហាអធ្យាស្រ័យ លើកលែងទោស ដល់ខ្ញុំបម្រើទាំងឡាយ

    អាល់-អាហ្វូវ៍ / Al-Afuw

  83. 83. ទ្រង់មហាអាណិតស្រលាញ់

    ទ្រង់មហាមេត្តា មហាករុណា មហាអាណិតស្រលាញ់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់

    អោរ-រអ៊ូហ្វ / Ar-Rauf

  84. 84. ទ្រង់ជាស្តេច

    អល់ឡោះ ជាស្តេចគ្រប់គ្រងលើអ្វីៗទាំងអស់ដែលទ្រង់បានបង្កើត

    អាល់-ម៉ាលិក-អាល់-ម៉ាលីក / Malikul-Mulk

  85. 85. ម្ចាស់មហាចិត្តទូលាយ

    ជាព្រះដ៏មហាចិត្តទូលាយ ចិត្តល្អ ចិត្តសប្បុរស ដែលផ្តល់ឲ្យគេដោយមិនត្រូវការសំណងមកវិញឡើយ

    ស៊ូលជៀឡាលី-អាល់-អឹករ៉ម / Dhul-Jalaali-Wal-Ikram

  86. 86. មហាយុត្តិធម៌

    ទ្រង់ជាម្ចាស់មហាយុត្តិធម៌ មិនមានលំអៀងទៅនរណាម្នាក់នោះឡើយ

    អាល់-ម៉ូកសុីត / Al-Muqsit

  87. 87. ជាអ្នកប្រមូលផ្តុំ

    ទ្រង់ជាអ្នកប្រមូលផ្តុំយ៉ាងពេញលេញ និងមានភាពពេញលេញទាំងលក្ខណ ទាំងទង្វើរបស់ទ្រង់

    អាល់-ជៀរម៉ៀក / Al-Jaami

  88. 88. អ្នកមានស្តុកស្តម្ត

    ជាម្ចាស់មហាមានស្តុកស្តម្ភ មហាគ្រប់គ្រាន់ ដោយមិនត្រូវការពឹងពាក់អ្នកដទៃនោះទេ

    អាល់-ហ្គនីយ៍ / Al-Ghaniy

  89. 89. ទ្រង់ប្រទានឲ្យនរណាដែលទ្រង់ចង់

    ព្រះប្រទានឲ្យនរណាដែលទ្រង់ចង់ ពីបណ្តាខ្ញុំបម្រើរបស់ទ្រង់ គ្មាននរណាម្នាក់ហាមឃាត់ទ្រង់បានឡើយ

    អាល់-មូរនី / Al-Mughniyy

  90. 90. អ្នកដែលរារាំងបណ្តាគ្រោះអាសន្ន

    អ្នកដែលរារាំងបណ្តាគ្រោះអាសន្ន ទុកជាការការពារនិងថែរក្សា

    អាល់-ម៉ានាក់ / Al-Mani

  91. 91. ជាអ្នកដែលផ្តល់គ្រោះ

    ទ្រង់ជាអ្នកផ្រល់គ្រោះដល់បណ្តាអ្នកដែលទ្រង់ចង់

    អាដ-ឌ័រ / Ad-Darr

  92. 92. ទ្រង់ជាអ្នកគ្រប់គ្រងផលប្រយោជន៍

    ទ្រង់ជាម្ចាស់គ្រប់គ្រងផលប្រយោជន៍ និងមានសមត្តភាពលើអ្វីៗទាំងអស់

    អ៊ាន-ណាហ្វៀរ / An-Naafi

  93. 93. ជាពន្លឺ

    ទ្រងជាពន្លឺដែលបំភ្លឺក្នុងដួងចិត្តបណ្ដាអ្នកដែលស្មោះត្រង់ដោយមានជំនឿចំពោះទ្រង់

    អ៊ាន នូរ / An-Nuur

  94. 94. អ្នកដែលប្រទាន

    ជាម្ចាស់ដែលប្រទានអ្វីៗគ្រប់យ៉ាងឲ្យសត្វលោក បន្ទាបមកក៏ចង្អុលបង្ហាញ

    អាល់-ហ៊ាទី / Al-Hadi

  95. 95. អ្នកបង្កើត

    ទ្រង់ជាអ្នកបង្កើត និងជាអ្នកប្រឌិតដែលគ្មានគំរូពីមុនមកឡើយ

    អាល់-ប័រទៀរ / Al-Badi

  96. 96. ទ្រង់មហាអមត

    ទ្រង់មហាឋិតឋេរ មហាអមត ទ្រង់មិនស្លាប់ និងមិនត្រូវគេសម្លាប់ដែរ

    អាល់-ប៉ាកី / Al-Baqi

  97. 97. អ្នកទទួមរតក

    អ្នកដែលនៅចុងក្រោយគេបង្អស់

    អាល់-វ៉ារីស / Al-Warith

  98. 98. អ្នកចង្អុលបង្ហាញ

    ទ្រង់ជាអ្នកចង្អុលបង្ហាញដល់អ្នកដែលប្រតិបត្តិតាមទ្រង់

    អោរ-រ៉សុីដ / Ar-Rashid

  99. 99. មានអំណត់

    ទ្រង់មហាមានអំណត់ មហាពន្យានិងលើកលែងឲមួយរយពេលមិនតក់ក្រហល់

    អាស់-ស៊ូបព័រ / As-Sabur

ឯកសារយោង:
www.myislam.org
kamnopislam.blogspot.com
ប្រមូលផ្ដុំ: ម៉ាត់ យូសុះ(Youshow)
ជំនួយផ្នែកបញ្ចូលអត្ថបទ: វ៉ាណ្ណា វីនី (VANNA VINY)
សៀវភៅ នាមរបស់អល់ឡោះ ដ៏មហាប្រពៃ
រក្សាសិទ្ធផ្នែកចម្លងកូដ: kamnopislam.blogspot.com, SalamCambodia.

Post a Comment

Comments