មូលហេតុសំខាន់បំផុតដែលធ្វើអោយអ្នកឥស្លាមទន់ខ្សោយគឺការឃ្លាតឆ្ងាយចេញពីមាគ៌ាត្រឹមត្រូវរបស់ឥស្លាម ហើយការងាកចេញពីមាគ៌ាត្រឹមត្រូវរបស់ឥស្លាមនេះត្រូវបានចាត់ទុកថាជាការបែកបាក់សាមគ្គីព្រោះសាមគ្គីភាពនៅក្នុងសាសនាឥស្លាមគឺសាមគ្គីនៅលើមាគ៌ាត្រឹមត្រូវ។
អល់ឡោះបានមានបន្ទូលថា :
﴿وَاعْتَصِمُوا بِحَبْلِ اللَّهِ جَمِيعًا وَلَا تَفَرَّقُوا ۚ﴾ [سورة آل عمران(103)]
មានន័យថា : "ហើយចូរពួកអ្នកប្រកាន់ខ្ជាប់តាមមាគ៌ារបស់អល់ឡោះ ទាំងអស់គ្នាហើយចូរកុំបែកបាក់គ្នា"។
អល់ឡបាមានបន្ទូលថា :
﴿وَأَطِيعُوا اللَّهَ وَرَسُولَهُ وَلَا تَنَازَعُوا فَتَفْشَلُوا وَتَذْهَبَ رِيحُكُمْ ۖ وَاصْبِرُوا ۚ إِنَّ اللَّهَ مَعَ الصَّابِرِينَ﴾ [سورة الأنفال(46)]
មានន័យថា : "ហើយចូរពួកអ្នកគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់ ហើយចូរកុំបែកបាក់គ្នា ពីព្រោះវាធ្វើឱ្យពួកអ្នកបរាជ័យនិងបាត់បង់ភាពខ្លាំងក្លារបស់ពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់។ ពិតប្រាកដណាស់ អល់ឡោះនៅជាមួយ បណ្ដាអ្នកដែលអត់ធ្មត់"។
នៅក្នុងអាយ៉ាត់នេះ អល់ឡោះហាមឃាត់អំពីការបែកបាក់សាមគ្គីបន្ទាប់ពីប្រើអោយប្រតិបត្តិតាមអល់ឡោះនិងរ៉សូលរបស់ទ្រង់ នេះមានន័យថា ការមិនប្រតិបត្តិតាមអល់ឡោះនិងរ៉សូលគឺជាការនាំអោយមានការបែកបាក់សាមគ្គី។