ជ័យជំនះពិតប្រាកដគឺមកពីអល់ឡោះ ។ ហេតុនេះ ប្រសិនបើអ្នកឥស្លាមចង់ទទួលបានជ័យជំនះត្រូវវិលត្រលប់ទៅរកអល់ឡោះ វិលត្រលប់ទៅរកការគោរពសក្ការៈទៅចំពោះទ្រង់ វិលត្រលប់ទៅរកគម្ពីររបស់ទ្រង់និងវិលត្រលប់ទៅអនុវត្តតាមអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមក។
អល់ឡោះបានមានបន្ទូលថា :﴿وَمَا النَّصْرُ إِلَّا مِنْ عِنْدِ اللَّهِ ۚ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ﴾ [سورة الأنفال(10)]
មានន័យថា : " ហើយគ្មានជ័យជំនះណាក្រៅពីជ័យជំនះមកពី អល់ឡោះនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត"។ (អាល់អាំហ្វាល : ១០)