បាបកម្មគឺជាមូលហេតុចម្បងមួយនៃភាពអាប់ឱនទាំងឡាយ។
ហេតុនេះអ្នកឥស្លាមដែលចង់ចេញផុតពីការជិះជាន់និងភាពអាប់ឱនត្រូវតាវហ្ពាត់ដើម្បីជម្រុះចេញនូវបាបកម្មហើយបន្ទាប់មកធ្វើនូវមូលហេតុជាក់ស្តែងតាមលទ្ធភាពដែលមាន។
អល់ឡបាមានបន្ទូលថា:
មានន័យថា : " (ពួកគេបានបួងសួងថា)ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសដល់ពួកយើងនូវរាល់បាបកម្មរបស់ពួកយើងនិងការជ្រុលជ្រួសក្នុងកិច្ចការរបស់ពួកយើងផង ហើយសូមទ្រង់មេត្ដាពង្រឹងគោលជំហររបស់ពួកយើង និងជួយពួកយើងឱ្យមានជ័យជំនះលើក្រុមដែលប្រឆាំងផង"។
នៅក្នុងអាយ៉ាត់នេះអល់ឡោះបានរំលឹកអំពីការលុបលាងបាបកម្មមុនពេលរំលឹកអំពីការសុំដើម្បីទទួលជ័យជំនះលើសត្រូវ។