All Features

Deen

  • Prayer Time
  • How to Prayer
  • Quran
  • Qibla
  • Duas
  • Hadith
  • mosques
  • Learn

Community

  • Videos
  • Inspiration
  • Greeting Messages
  • Blog

Utility

  • Calendar
  • Zakat
  • Shahadah
  • The Name of Allah
  • Halal

Table of Content

តើនៅពេលណាទើបអល់ឡោះជួយអ៊ូម៉ាត់ឥស្លាមអោយយកឈ្នះលើសត្រូវដែលបំពានទាំងឡាយ?

 តើនៅពេលណាទើបអល់ឡោះជួយអ៊ូម៉ាត់ឥស្លាមអោយយកឈ្នះលើសត្រូវដែលបំពានទាំងឡាយ?

ចម្លើយ :
នៅពេលអ៊ូម៉ាត់ឥស្លាមតាវហ្ពាត់ពីទង្វើមិនត្រឹមត្រូវទាំងឡាយ បោះបង់ចោលមាគ៌ាមិនត្រឹមត្រូវទាំងឡាយ វិលត្រលប់ទៅរកអល់ឡោះ វិលត្រលប់ទៅរកការអនុវត្តតាមមាគ៌ាគួរអាននិងស៊ុណ្ណះហើយរួបរួមគ្នានៅលើមាគ៌ានេះ និងផ្សព្វផ្សាយសាសនាដ៏ត្រឹមត្រូវរបស់ទ្រង់។
អល់ឡោះបាមានបន្ទូលថា:
﴿يَا أَيُّهَا الَّذِينَ آمَنُوا إِنْ تَنْصُرُوا اللَّهَ يَنْصُرْكُمْ وَيُثَبِّتْ أَقْدَامَكُمْ﴾ [سورة محمد(7)]
មានន័យថា : "ឱបណ្ដាអ្នកមានជំនឿ! ប្រសិនបើពួកអ្នកជួយ(សាសនា) អល់ឡោះ គឺទ្រង់នឹងជួយពួកអ្នកវិញ ហើយទ្រង់នឹងពង្រឹងនូវគោលជំហររបស់ពួកអ្នក"។
﴿ وَلَيَنْصُرَنَّ اللَّهُ مَنْ يَنْصُرُهُ ۗ إِنَّ اللَّهَ لَقَوِيٌّ عَزِيزٌ﴾ [سورة الحج(40)]
មានន័យថា: " ហើយអល់ឡោះពិតជានឹងជួយអ្នកណា ដែលជួយទ្រង់(ក្នុងការផ្សព្វផ្សាយសាសនា)។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងក្លា មហាខ្លាំងពូកែ"។
﴿وَعَدَ اللَّهُ الَّذِينَ آمَنُوا مِنْكُمْ وَعَمِلُوا الصَّالِحَاتِ لَيَسْتَخْلِفَنَّهُمْ فِي الْأَرْضِ كَمَا اسْتَخْلَفَ الَّذِينَ مِنْ قَبْلِهِمْ وَلَيُمَكِّنَنَّ لَهُمْ دِينَهُمُ الَّذِي ارْتَضَىٰ لَهُمْ وَلَيُبَدِّلَنَّهُمْ مِنْ بَعْدِ خَوْفِهِمْ أَمْنًا ۚ يَعْبُدُونَنِي لَا يُشْرِكُونَ بِي شَيْئًا ۚ وَمَنْ كَفَرَ بَعْدَ ذَٰلِكَ فَأُولَٰئِكَ هُمُ الْفَاسِقُونَ﴾ [سورة النور(55)]
មានន័យថា : "អល់ឡោះបានសន្យាចំពោះបណ្ដាអ្នកដែលមានជំនឿ និង បានសាងអំពើល្អត្រឹមត្រូវក្នុងចំណោមពួកអ្នកថាៈ ទ្រង់ពិតជាធ្វើឱ្យ ពួកគេមានអំណាចគ្រប់គ្រងនៅលើផែនដីដូចដែលទ្រង់ធ្លាប់បានធ្វើ ឱ្យបណ្ដាអ្នកពីមុនពួកគេមានអំណាចគ្រប់គ្រងនោះដែរ។ ហើយ ទ្រង់ពិតជាធ្វើឱ្យសាសនារបស់ពួកគេមានអានុភាពខ្ពង់ខ្ពស់សម្រាប់ ពួកគេដែលទ្រង់គាប់ចិត្ដឱ្យពួកគេ។ ហើយទ្រង់ពិតជានឹងជំនួសឱ្យ ពួកគេនូវសុខសន្ដិភាពបន្ទាប់ពីការភ័យខ្លាចរបស់ពួកគេ។ ពួកគេ គោរពសក្ការៈមកចំពោះយើងតែមួយគត់ ដោយពួកគេមិនធ្វើស្ហ៊ីរិក មកចំពោះយើងនូវប្រការណាមួយឡើយ។ តែអ្នកណាហើយដែល បានប្រឆាំងបន្ទាប់ពីនោះ ពួកទាំងនោះគឺជាពួកដែលល្មើស" ។
﴿قَالَ مُوسَىٰ لِقَوْمِهِ اسْتَعِينُوا بِاللَّهِ وَاصْبِرُوا ۖ إِنَّ الْأَرْضَ لِلَّهِ يُورِثُهَا مَنْ يَشَاءُ مِنْ عِبَادِهِ ۖ وَالْعَاقِبَةُ لِلْمُتَّقِينَ﴾ [سورة الأعراف(128)]
មានន័យថា : "មូសាបានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ចូរពួកអ្នក បួងសួងសុំឱ្យអល់ឡោះជួយ ហើយចូរពួកអ្នកអត់ធ្មត់។ ពិតប្រាកដ ណាស់ ផែនដីនេះជាកម្មសិទិ្ធរបស់អល់ឡោះ ដោយទ្រង់នឹងផ្ដល់វា ឱ្យនរណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់។ហើយលទ្ធ ផលដ៏ប្រសើរនេះ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ"។
﴿وَأَطِيعُوا اللَّهَ وَرَسُولَهُ وَلَا تَنَازَعُوا فَتَفْشَلُوا وَتَذْهَبَ رِيحُكُمْ ۖ وَاصْبِرُوا ۚ إِنَّ اللَّهَ مَعَ الصَّابِرِينَ﴾ [سورة الأنفال(46)]
មានន័យថា: "ហើយចូរពួកអ្នកគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់ ហើយកុំឱ្យពួកអ្នកខ្វែងយោបល់គ្នាឱ្យសោះ ពីព្រោះវាធ្វើឱ្យពួកអ្នកបរាជ័យនិងបាត់បង់ភាពខ្លាំងក្លារបស់ពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់។ ពិតប្រាកដណាស់ អល់ឡោះនៅជាមួយ បណ្ដាអ្នកដែលអត់ធ្មត់"។
﴿وَاعْتَصِمُوا بِحَبْلِ اللَّهِ جَمِيعًا وَلَا تَفَرَّقُوا ۚ ﴾ [سورة آل عمران(103)]
មានន័យថា : "ហើយចូរពួកអ្នកប្រកាន់ខ្ជាប់នឹងមាគ៌ា របស់អល់ឡោះ (សាសនាអ៊ីស្លាម)ទាំងអស់គ្នា និងមិនត្រូវបែកបាក់គ្នាឡើយ"។
សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

Comments